Thursday, April 30, 2015

T-ARA Jiyeon គឺ​ជា​សមាជិក​វ័យ​ក្មេង​ជាង​គេ ហើយក៏ស្អាតជាងគេដែល

ក្នុង​ចំណោម​សមាជិក​ទាំង​អស់​របស់​ក្រុម​ចម្រៀង​កូរ៉េ T-ARA Jiyeon គឺ​ជា​សមាជិក​វ័យ​ក្មេង​ជាង​គេ ប៉ុន្តែ​ក៏​មាន​កេរ្តិ៍ឈ្មោះ​លេចធ្លោ​ជាង​គេ​ដែរ។ នាង​គឺ​ជា​សមាជិក​ទី​ពីរ បន្ទាប់​ពី Hyomin ដែល​បាន​ចេញ​អាល់ប៊ុម​ទោល​ផ្ទាល់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤។ បទ​ចម្រៀង “Never Ever” ដែល​ជា​បទ​ចម្រៀង​ទោល​ដំបូង​របស់​នាង បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ជា​ច្រើន​ ជា​ពិសេស​តាម​រយៈ​កាយវិការ​ដ៏​សិចស៊ី​របស់​នាង​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​៨​សន្លឹក ដែល​បង្ហាញ​ពី​ការ​សម្ដែង​ចុង​ក្រោយ​របស់ Jiyeon ក្នុង​បទ “Never Ever”៖

Wednesday, April 29, 2015

មើលជ័យលាភីកម្មវិធី The Voice Thai ម៉េចដែរ

ជយលាភី​កម្មវិធី The Voice Cambodia រដូវ​កាល​ទី១ ប្រិយមិត្ត​ដឹង​ហើយ គឺលោក​ ប៊ុត សីហា ​អ្នក​ស្រែចម្ការ រស់​នៅ​ខេត្ត​កំពង់ស្ពឺ។ ស្ទើរ​តែ​គ្មាន​ប្រាក់គ្រប់គ្រាន់ ​ផ្គត់ផ្គង់លើ​ការ​​ហូបចុក ស្លៀកពាក់ និង​ស្នាក់នៅ សីហា ត្រូវ​បាន​បងប្អូន​ក្នុងស្រុក​​ភូមិ ជួយ​រៃអង្គេស​លុយ​កាក់​បន្តិចបន្តួច រួម​ទាំង​ប្រាក់​ច្រៀង​តាមរោងការ​របស់​ខ្លួនមកប្រលង រហូត​​ក្លាយ​ជា​បេក្ខជន​ទីមួយ ជាប់ក្នុង​​កម្មវិធី​លំដាប់​ពិភពលោក​នេះ។ បើ​ងាក​មក​ស្ដាប់​ប្រវត្តិ​របស់​ជយលាភី The Voice Thailand ប្រចាំ​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៤ លោក Somsak Rinnaira វិញ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ Somsak ជា​កូន​កសិករ​ ដែល​​ខំ​ពុះពារ​ធ្វើការ រក​ប្រាក់​មក​ប្រលង​កម្មវិធី​ដូច​គ្នា។
សូមមើលទាំងអស់គ្នា៖

រឿង​ភាគ “The Empress of China” ទស្សនិកជនមិន​បាន​ឃើញ ​ភាព​សិចស៊ី​ដូច​មុន​ទៀត

ចាក់​បញ្ចាំង​បាន​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​​ថ្ងៃ​ទី​២៨​ធ្នូ ឆ្នាំ​២០១៤ លើ​កញ្ចក់​ទូរទស្សន៍ Hunan Television នៅ​ចិន​ដីគោក រឿង​ភាគ “The Empress of China” ត្រូវ​ហាម​ចាក់​ផ្សាយ ដោយសារ​តែ​សំលៀក​បំពាក់​តួអង្គ​ស្រីៗ សិចស៊ី​ហួសហេតុ​ខ្លាំង​​ពេក ជា​ពិសេស​ត្រង់​ដើមទ្រូង។
ទោះបី​មាន​ការ​​ហាម​យ៉ាង​ណា​ក្ដី រឿង​សម្ដែង និង​ដឹកនាំ​ដោយ តារា​ស្រី​សិចស៊ី Fan Bingbing ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៥​នេះ នៅ​សិង្ហបុរី។ ប៉ុន្តែ​លើក​ក្រោយនេះ ​ទស្សនិកជនមិន​បាន​ឃើញ ​ភាព​សិចស៊ី​ដូច​មុន​ទៀត​ទេ ព្រោះ​​ត្រូវ​កាត់​ចោល​ទាំង​អស់។
មើល​រូបភាព​​មុន និង​ក្រោយ​ពេល​កាត់!

តារា​កូរ៉េ​រូប​ណា​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​ ចិន

គេហទំព័រ Top Star News បាន​បង្ហាញ​ចំណាត់ថ្នាក់​តារា​កូរ៉េ ដែល​មាន​អ្នក​គាំទ្រ (Follower) ​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម​ចិន Sina Weibo គិត​ត្រឹម​ចុង​ខែ​មេសា​នេះ ដែល​តារា​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​មាន​អ្នក​គាំទ្រ​ដល់​ទៅ ២៧លាន​នាក់។ ចង់​ដឹង​តារា​កូរ៉េ​រូប​ណា​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​ ចិន សូម​ទស្សនា​ចំណាត់ថ្នាក់​របស់​ពួក​គេ​ខាង​ក្រោម​នេះ៖

Tuesday, April 28, 2015

ម៉ូដ​សក់​ទាំង​១០​​រឿង​របស់ Lee Min Ho តើ​មួយ​​ណា​​ឡូយ​ជាង​គេ?

​តារា​សម្ដែង​កូរ៉េ Lee Min Ho ​​បាន​ចូល​សម្ដែង​កាល​ពី​ឆ្នាំ​២០០៣ និង​ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ឆ្នាំ​២០០៩ បន្ទាប់​ពី​សម្ដែង​រឿង “Boys Over Flowers” ឬ “F4 កូរ៉េ”។ ពី​មួយ​រឿង​ទៅ​មួយ​រឿង តារា​វ័យ២៧ឆ្នាំ​រូប​នេះ តែង​តែ​ផ្លាស់​ប្ដូរ​ស្ទីល​តែង​ខ្លួន​ ជា​ពិសេស​ម៉ូដ​សក់ គឺ​មិន​ងាយ​ឲ្យ​ជាន់​គ្នា​ឡើយ។ ក្រឡេក​មើល​ម៉ូដ​សក់​ទាំង​១០រឿង​របស់​ Lee Min Ho 
ខាង​ក្រោម​នេះ​តើ​ប្រិយមិត្ត​ពេញ​ចិត្ត​ម៉ូដ​សក់​ក្នុង​រឿង​មួយ​ណា​ជាង​គេ?​

តើ Manny Pacquiao អាចយកឈ្នះ Floyd Mayweather ដែលរឺទេ?

កំពូល​អ្នកប្រដាល់​អាស៊ី Manny Pacquiao ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទីក្រុង​ Las Vegas ហើយ​​ ដែល​ជា​កន្លែង​​ត្រូវ​​​​ឡើង​វ៉ៃ​នៅ​​សង្វៀន​​​ MGM Grand ទល់​នឹង​ Floyd Mayweather ​​ក្នុង​តម្លៃ​មួយ​ថ្លៃ​បំផុត​​ ៣០០លាន​ដុល្លារ នៅ​​ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ (ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា)។
​សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

ពិតជាសំណាងមែនMichelle Yeoh ​តារា​ចិន​ធ្លាប់​មក​កម្ពុជា រួចជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់

គ្រោះ​រញ្ជួយ​ដី​កម្រិត ​​៧,៨ ​រិកទ័រ ដ៏​រន្ធត់​នៅ​នេប៉ាល់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា បាន​សម្លាប់​មនុស្ស​ជាង​​​ ​៣២០០​នាក់ ហើយ​ក្នុង​ពេល​កើត​ហេតុ​នោះ តារា​ម៉ាឡេស៊ី-ចិន Michelle Yeoh ដែល​ធ្លាប់​មក​ចែក​មួក​សុវត្ថិភាព​នៅ​កម្ពុជា និង​គូ​ដណ្ដឹង Jean Todt ក៏​នៅ​នេប៉ាល់​ដែរ ប៉ុន្តែ​​ពួកគេ​គ្មាន​​គ្រោះថ្នាក់​ឡើយ។

ការ​ពិត!…តួ​ឯក​ស្រី​រឿង “៣​កន្លះ” ជា​តំណាង​រាស្ត្រ​នៅ​សិង្ហបុរី

តួ​ឯក​ស្រី​ក្នុង​រឿង “៣​កន្លះ” ជា​បុគ្គល​នយោបាយ​សំខាន់​មួយ​រូប​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទៀត​ផង និង ​កំពុង​បំពេញ​ការងារ​បម្រើ​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ។ នេះ​បើ​តាម​ លោក ឆាយ បូរ៉ា ផលិតករ​ភាពយន្ត​ខាង​លើ​ ប្រាប់​ឲ្យ​ដឹង។
 ចុចអានបន្តខាងក្រោម៖

ឪពុក Floyd ​ចង់​ឱ្យ​កូន​ចូល​និវត្តន៍​បន្ទាប់​ពី​ប្រកួត​ជាមួយ Pacquiao

លោក Floyd Mayweather Sr. ​ត្រូវ​ជា​ឪពុក​របស់​កីឡាករ Floyd Mayweather Jr. ​បាន​និយាយ​ថា​ លោក​ចង់​ឱ្យ​កូន​ចូល​និវត្តន៍​ពី​កីឡា​ប្រដាល់​បន្ទាប់​ពី​ប្រកួត​ជាមួយ Manny Pacquiao ​រួច ទោះ​ជា​លទ្ធផល​ចេញ​មក​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ។
សូមចុចបន្តដើម្បីមើលបន្ត៖

Monday, April 27, 2015

ពស់នេះឡូយអីឡូយយ៉ាងនេះ

ជា​រឿង​ប្លែក​មួយ​ទៀត​ហើយ ដែល​​កម្មវិធី​តាំង​ពិព័រណ៍​អចលនទ្រព្យ ក្នុង​ខេត្ត Liaoning ប្រទេស​ចិន​ថ្មីៗ​នេះ បាន​​ដាក់​បង្ហាញ​ឱ្យ​ឃើញ​នូវ​​តារា​ម៉ូដែល​សិចស៊ី ការ​កាច់រាង​យ៉ាងឡូយ និង​ប្រលែង​លេងជាមួយ​ពស់​ថ្លាន់ ពោរពេញ​ដោយ​ភាព​​ផ្អែមល្ហែម ។
ចំពោះ​ការ​តាំង​ពិព័រណ៍នេះ​ គេ​កម្រ​ឃើញមាន​ម៉ូដែល​សិចស៊ី លេង​ជាមួយ​ពស់​ យ៉ាង​ដូច្នេះ​ណាស់ ប៉ុន្តែ​មេ​គំនិត​នៅ​ពី​ក្រោយ​រឿង​​នេះ គឺ​ចង់​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ ដល់​អ្នក​ទស្សនា។ 
 សូមទស្សនា​​រូប​ខាងក្រោមទាំង​អស់​គ្នា!

​តារា​សិចស៊ី និង​ស្អាត​បំផុត ជាប់ Top Ten ​ប្រចាំ​ប្រទេស​ចិន​

ក្នុង​ប្រទេស​ចិន គឺ​សំបូរ​ណាស់ តារា​សម្ដែង​ស្រីស្អាត​ៗ ហើយ​មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​​​មាន​តារា​ស្រី​សិចស៊ី គួរ​ឱ្យ​ចាប់​ចិត្ត​ជាច្រើន​ទៀត។ ក្នុង​ឆ្នាំ​២០១៥​នេះ តើ​ប្រិយមិត្ត​ដឹង​ថា អ្នកណា​ខ្លះ​ជាប់​ជា​តារា​ស្អាត និង​សិចស៊ី​បំផុត​នោះ? បើ​តាម​ការ​ចុះផ្សាយ របស់​គេហទំព័រ Allbesttop10 បាន​ឱ្យ​ដឹង​ថា ​តារា​សិចស៊ី និង​ស្អាត​បំផុត ជាប់ Top Ten ​ប្រចាំ​ប្រទេស​ចិន​នោះ មាន​ដូច​ខាង​ក្រោម៖




Sunday, April 26, 2015

​តារា​កូរ៉េ​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី​

Jung ji-Hoon ​ហៅ Rain បាន​ជាប់​ឈ្មោះ​ជា​តារា​កូរ៉េ​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់ Asia’s Most Influential Korean Artist ​ដែល​ធ្វើ​ឡើង​ក្នុង​កម្មវិធី China Music Awards ​នៅ​ទី​ក្រុង ម៉ាកាវ ។
តោះក្រឡេកមើល អត្ថបទខាងក្រោម ទាំងអស់គ្នា៖

ប្លែកៗ! ​​សុនខ​នៅ​តៃវ៉ាន់​​ម៉ូដពេញ​និយម​សក់​ការ៉េ និង​មូល

ជា​ទូទៅ​ គេ​តែង​ឃើញ​មនុស្ស​លេង​ម៉ូដ​សក់​ទៅ​តាម​សម័យ​កាល តែ​ដោយ​ឡែក​ងាក​មក​មើល​សត្វ​សុនខ​នៅ​តៃវ៉ាន់​វិញ​ ក៏​ចេះ​លេង​ម៉ូដ​សក់ និង​រោម​​នោះ​ដែរ។ ទំនោរ​ម៉ូដ​សក់​ថ្មី គឺ​ម៉ូដ​មូល​ដូច​បាល់ និង​ម៉ូដ​មាន​រាង​ការ៉េ។ យ៉ាង​ណា​ក្ដី ម៉ូដ​ទាំង​នេះ ត្រូវ​បាន​​ធ្វើ​តាម​គ្នា​នៃ​ម្ចាស់​របស់​សុនខ​ទាំង​នោះ ដែល​​សារ​ពួក​គេ​គិត​ថា​ការ​កាត់​បែប​នេះ ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ និង​អស់​សំណើច។
ចង់​ដឹង​ថា​​ម៉ូដ​​ថ្មី​នេះ ធ្វើ​ឲ្យ​ឆ្កែ​កាន់​តែ​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់​ឬ​ក៏អត់ សូម​មើល​រូបភាព​ខាង​ក្រោម៖

ចង់ដឹងទេថា កូនៗរបស់តារាថៃ មានមុខមាត់គួរឲ្យស្រឡាញ់ប៉ុណ្ណា

ថៃ៖ ប្រិយមិត្ត ធ្លាប់តែ ជ្រាបពីរូបសម្ផស្ស ដ៏ស្រស់សោភា របស់តារាថៃជើងចាស់ ប៉ុន្តែអ្នកមិនដែល ធ្លាប់ឃើញ ពីកូនៗ របស់ពួកគេ ថាមុខមាត់យ៉ាង ណានោះទេ។
គេហទំព័របរទេសមួយ បានបង្ហាញ នូវរូបថត កូនៗ របស់តារាថៃ ទាំងប្រុស និងស្រី ដែលមើលទៅ ពិតជាគួរឲ្យស្រឡាញ់។ បន្ថែមពីនេះទៅទៀត តារាថៃទាំងនោះ គឺបានរៀបការ និងបានក្លាយជា ឪពុកម្តាយគេទៅហើយ ប៉ុន្តែបើនិយាយរឿងសម្រស់ របស់ពួកគេវិញ នៅតែស្រស់ស្អាត និងស្រស់សង្ហារដដែល៕
ចង់ដឹងទេថា កូនៗរបស់តារាថៃ  មានមុខមាត់គួរឲ្យស្រឡាញ់ប៉ុណ្ណា តោះក្រឡេកមើល រូបថតខាងក្រោម ទាំងអស់គ្នា៖

នារីម៉ាឡេស៊ី ម្នាក់ទៀតហើយ មានភាពល្បីល្បាញ ក្នុងអនឡាញ

ម៉ាឡេស៊ី៖ មាននារីម៉ាឡេស៊ី ម្នាក់ទៀតហើយ មានភាពល្បីល្បាញ ក្នុងអនឡាញ ជាមួយនឹងរូបសម្ផស្ស និងរូបរាង ដ៏ស៊ិចស៊ីរបស់នាង។
នាង Kate Chia ជានារីវ័យក្មេង មួយរូប ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង ក្នុងបណ្តាញសង្គម  ពីមនុស្សជាច្រើននាក់។ ចំពោះ Kate Chia មិនត្រឹមតែ មានទម្រង់មុខ ស្រស់ស្អាត គួរឲ្យក្នាញ់ប៉ុណ្ណោះទេ ថែមទាំងមានរួបរាងស៊ិចស៊ី ជាអក្សរ S ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ស្រី ស្រស់រូបនេះ មានអ្នកចុច Follow ជាង១ម៉ឺននាក់ ឯណោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក៕
តោះមើលរូបថត នាង Kate Chia  ទាំងអស់គ្នាថា ពិតជាស្រស់ស្អាតកម្រិតណា៖