Tuesday, April 28, 2015

តើ Manny Pacquiao អាចយកឈ្នះ Floyd Mayweather ដែលរឺទេ?

កំពូល​អ្នកប្រដាល់​អាស៊ី Manny Pacquiao ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទីក្រុង​ Las Vegas ហើយ​​ ដែល​ជា​កន្លែង​​ត្រូវ​​​​ឡើង​វ៉ៃ​នៅ​​សង្វៀន​​​ MGM Grand ទល់​នឹង​ Floyd Mayweather ​​ក្នុង​តម្លៃ​មួយ​ថ្លៃ​បំផុត​​ ៣០០លាន​ដុល្លារ នៅ​​ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ (ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា)។
​សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

2815F89800000578-3058354-image-a-1_1430199202999

កន្លង​មក​​អ្នក​ប្រដាល់​វ័យ​៣៦​ឆ្នាំ​របស់​ហ្វីលីពីន ​បាន​​ហ្វឹក​ហាត់​នៅ​ទីក្រុង​ Los Angeles រដ្ឋ​ California ​នៅ​សង្វៀន​ហ្វឹក​ហាត់​ Wild Card Gym ប៉ុន្តែ​ឥឡូវ​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ Las Vegas រដ្ឋ​ Nevada ​ហើយ បន្ទាប់​ពី​​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​​ផ្ទាល់​ខ្លួន​ដ៏​ប្រណិត​ Volvo ជាមួយ​​នឹង​ក្បួន​ម៉ូតូធំ​ហែរហម ក្នុង​ចម្ងាយ​​ជាង​៤៣៤​គីឡូម៉ែត្រ។

​មុន​ពេល​ចេញ​ដំណើរ​ Pacquiao បាន​លើក​ឡើង​ថា​លោក​​​​ពុំ​បាន​គិត​ដល់​ថ្នាក់​ចង់​ផ្តួល​ Floyd ​ឲ្យ​សន្លប់​នោះ​ទេ ​គ្រាន់​តែ​ចង់​យក​ឈ្នះ​ពិន្ទុ​ គ្រប់​ទឹក​តែ​ប៉ុណ្ណោះ ដោយ​លោក​បាន​​និយាយ​​ថា៖ “ខ្ញុំ​មិន​គិត​ដល់​ថ្នាក់​ចង់​យក​ឈ្នះ​គាត់​ឲ្យ​សន្លប់​ទេ ប៉ុន្តែ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​បញ្ចេញ​កណ្តាប់ដៃ​ឲ្យ​បាន​ច្រើន និង​អាច​យក​ឈ្នះ​ពិន្ទុ​លើ​គាត់​គ្រប់​ទឹក”៕
2813470600000578-3058354-image-a-40_1430181401461

2813490B00000578-3058354-image-a-37_1430181335672

28133A4200000578-3058354-image-a-29_1430180368401

281328EF00000578-3058354-Manny_Pacquiao_posted_this_picture_on_Twitter_with_the_caption_O-a-20_1430179807887

2816778500000578-3058354-image-a-4_1430201822110

28132EDB00000578-3058354-A_tour_bus_carrying_guests_and_members_of_Pacquiao_s_training_ca-a-21_1430179807907

28132F7700000578-3058354-image-a-33_1430181129492
​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail

No comments:

Post a Comment