តើកីឡាករប្រដាល់នៅប្រទេសថៃ ( Muay Thai)
ទទួលបានប្រាក់ប៉ុន្មានដែរ ពេលឡើងប្រកួតម្ដងៗ ?
ជាសំនួរដែលប្រិយមិត្តប្រហែលជាចង់ដឹងខ្លាំងណាស់ហើយ
ព្រោះថាប្រទេសថៃ កីឡាប្រដាល់នេះមានការពេញនិយមខ្លាំងណាស់។
ដើម្បីបញ្ចប់ចម្ងល់ពេលនេះ Sabay
នឹងបង្ហាញតម្លៃខ្លួនកីឡាករដែលឡើងប្រដាល់ Muay Thai
តាមសង្វៀនធំៗនៅប្រទេសថៃជូនប្រិយមិត្តបានដឹង៖

១. សង្វៀន ឈៀងមៃ
កីឡាករដែលឡើងសង្វៀននៅទីនេះ មានតម្លៃខ្លួនពី ២០០០បាតទៅដល់ ៣០០០បាត (៦១ ដុល្លារ ដល់ ៩១ដុល្លារ)។
២. សង្វៀន ផាតាយ៉ា
កីឡាករនៅតំបន់នេះក៏មានតម្លៃខ្លួនមិនខ្ពស់នោះដែរ ពោលគឺត្រឹម
៣ ០០០បាតដល់ ៤ ០០០បាត (៩១ដុល្លារដល់ ១២២ដុល្លារអាមេរិក)។
៣. សង្វៀននៅបាងកក
កីឡាករដែលឡើងសង្វៀននៅបាងកកអាចមានតម្លៃខ្លួនប្រមាណជា ៤ ០០០បាត (១២២ដុល្លារអាមេរិក)។
៤. សង្វៀន Koh Samui
ជាធម្មតាសង្វៀននេះ ឱ្យតម្លៃខ្លួនកីឡាករពី ៤០០០បាត ដល់៧០០០បាត (១២២ដុល្លារ ដល់ ២១៤ដុល្លារអាមេរិក)។
៥. សង្វៀន Koh Phangan
នៅសង្វៀននេះ កីឡាករអាចមានតម្លៃខ្លួនប្រមាណជា ៤ ០០០បាត (១២២ដុល្លារអាមេរិក) ។
៦. សង្វៀននៅ ភូកេត
នៅភូកេត កីឡាករឡើងសង្វៀនម្ដងអាចទទួលបានប្រាក់ពី ៦ ០០០បាត ដល់ ៧ ០០០បាត (១៨៣ដុល្លារអាមេរិក ដល់ ២១៤ដុល្លារអាមេរិក)។
សូមបញ្ជាក់ផងដែរថា តម្លៃខាងលើនេះគឺជាប្រកួតធម្មតា ហើយបើមានការប្រកួតពិសេសអីនោះ គឺអាចមានតម្លៃលើសនេះច្រើន ៕
ចុចអាន៖ សំបុត្រចូលមើលការប្រកួត Floyd Vs Pacquiao ចេញលក់ផ្លូវការហើយ
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ muaythaischolar
No comments:
Post a Comment