សូមចុចបន្តដើម្បីមើលបន្ត៖

លោក Floyd Mayweather Snr ត្រូវជាឪពុករបស់កីឡាករ Floyd Mayweather Jr
ឪពុក Floyd មានជំនឿចិត្តណាស់ថា កូនរបស់លោកនឹងអាចផ្ដួលអ្នកខ្លាំងនៅអាស៊ី Pacman នេះបាននៅថ្ងៃទី២ ខែឧសភាខាងមុខនេះ។ ប៉ុន្តែទន្ទឹមនឹងការមានសង្ឃឹមខ្ពស់នេះដែរ លោកក៏ចង់ឱ្យកូនឆាប់ចូលនិវត្តន៍ ព្រោះការប្រដាល់មិនមែនជាអាជីពមួយជីវិតនោះទេ។ “ខ្ញុំសង្ឃឹមថា Floyd នឹងឆាប់ចូលនិវត្តន៍បន្តិច។ នេះជាល្បែងភ្នាល់ ហើយខ្ញុំមិនចង់ឱ្យគេប្រឡូកក្នុងវិស័យនេះយូរពេកនោះទេ។ ពេលណាអ្នកបានអ្វីដែលចង់បានគ្រប់គ្រាន់ហើយ អ្នកមិនគួរនៅយូរទេ។ ខ្ញុំមានទំនុកចិត្តថា កូនខ្ញុំនឹងដើរចេញពីសង្វៀនបន្ទាប់ពីប្រកួតធំជាងគេក្នុង ប្រវត្តិសាស្ត្រនេះចប់”។ បុរសវ័យ៦២ឆ្នាំបានប្រាប់ទៅសារព័ត៌មាន The Sun។

បន្ទាប់ពីនិយាយពីកូនរបស់លោកចប់ អតីតអ្នកប្រដាល់អំឡុងឆ្នាំ១៩៧០ដល់១៩៨០ ខាងលើនេះ បាននិយាយពី Pacquiao ដែរថា អ្នកប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះពិតជាមានសមត្ថភាពល្អមែន ប៉ុន្តែមិនទាន់ដល់កម្រិតរបស់ Floyd ឡើយ។
លោក Floyd Mayweather Snr គឺជាអ្នកប្រដាល់ជើងចាស់ម្នាក់ ដែលមានប្រវត្តិល្អខ្លាំងផងដែរ គឺប្រកួត៣៥ដង ឈ្នះ២៨ដង(ផ្ដួលគូប្រកួតឱ្យសន្លប់ ១៨ដង) ស្មើ ១ដង និងចាញ់៦ដង ៕
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ espn
No comments:
Post a Comment