Jung ji-Hoon ហៅ Rain
បានជាប់ឈ្មោះជាតារាកូរ៉េមានឥទ្ធិពលបំផុតនៅអាស៊ីហើយ
បន្ទាប់ពីទទួលបានពានរង្វាន់ Asia’s Most Influential Korean Artist
ដែលធ្វើឡើងក្នុងកម្មវិធី China Music Awards នៅទីក្រុង ម៉ាកាវ ។
តោះក្រឡេកមើល អត្ថបទខាងក្រោម ទាំងអស់គ្នា៖
តារាចម្រៀងនិងសម្ដែងមុខស្រស់ ប៉ិនវោហារ Rain
ទទួលបានពានរង្វាន់ខាងលើនេះពីខាង CMA (China Music Awards)
ដែលជាកម្មវិធីធំជាងគេប្រចាំឆ្នាំនៅប្រទេសចិន។
ហើយកាលពីឆ្នាំមុន រូបគេក៏ធ្លាប់ទទួលបានពានរង្វាន់ Most
Influential International Artist ផងដែរ
ដែលកាលនោះធ្វើឡើងក្នុងកម្មវិធី QQ Music Awards នៅខេត្ត Shenzhen
ប្រទេសចិនដូចគ្នា។


បន្ទាប់ពីទទួលបានពាន Asia’s Most Influential Korean Artist
នេះដែរ តារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបាននិយាយដែរថា៖ “ដំបូងឡើយ
ខ្ញុំសូមអរគុណដល់អ្នកគាំទ្រខ្ញុំទាំងអស់ ហើយក៏អរគុណដល់កម្មវិធី
China Music Awards ផងដែរ។
ពានរង្វាន់នេះពិតជាធ្វើឱ្យខ្ញុំមានមោទនភាពខ្លាំងណាស់។
ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពបន្តទៀត។ សូមអរគុណ”។


ក្រោយពីនិយាយចប់
តារារូបសង្ហាសំឡេងពីរោះរូបនេះក៏បានច្រៀងចម្រៀងដែលអ្នកគាំទ្រ
ពេញចិត្តខ្លាំងផងដែរគឺ 30 Sexy និង LA Song
ដើម្បីជាការអរគុណដល់អ្នកមកទស្សនាទាំងអស់គ្នា ៕

No comments:
Post a Comment