Tuesday, April 28, 2015

ពិតជាសំណាងមែនMichelle Yeoh ​តារា​ចិន​ធ្លាប់​មក​កម្ពុជា រួចជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់

គ្រោះ​រញ្ជួយ​ដី​កម្រិត ​​៧,៨ ​រិកទ័រ ដ៏​រន្ធត់​នៅ​នេប៉ាល់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា បាន​សម្លាប់​មនុស្ស​ជាង​​​ ​៣២០០​នាក់ ហើយ​ក្នុង​ពេល​កើត​ហេតុ​នោះ តារា​ម៉ាឡេស៊ី-ចិន Michelle Yeoh ដែល​ធ្លាប់​មក​ចែក​មួក​សុវត្ថិភាព​នៅ​កម្ពុជា និង​គូ​ដណ្ដឹង Jean Todt ក៏​នៅ​នេប៉ាល់​ដែរ ប៉ុន្តែ​​ពួកគេ​គ្មាន​​គ្រោះថ្នាក់​ឡើយ។
Michelle-Yeoh-Jean-Todt

​​Michelle និង Jean ​ទៅ​នេប៉ាល់ ដើម្បី​ចូលរួម​កម្មវិធី “សភា​រថយន្ត​អន្តរជាតិ” ដែល​មាន​លោក Jean ជា​ប្រធាន។ ពេល​កើត​មាន​គ្រោះ​រញ្ជួយ​ដី អ្នក​ទាំងពីរនិង​ភ្ញៀវ​ដទៃ​ទៀត កំពុង​តែ​ស្ថិត​​ក្នុង​​កម្មវិធី នៅ​សណ្ឋាគារ​មួយ​នៅ​ឡើយ ហើយ​ភ្លាមៗ​នោះ ពួកគេ​បាន​នាំគ្នា​រត់​គេច​ចេញ។

ប្រភព​បាន​ឱ្យ​ដឹង​ថា នៅ​តាម​ដង​ផ្លូវ មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង​ ​ពេល​មនុស្ស​ជាច្រើន​ជែង​គ្នា​ រត់​រក​កន្លែង​សុវត្ថិភាព​។ បើ​ទោះបី​ជា​​មាន​សភាព​គួរ​ឱ្យ​ខ្លាច និង​រញ្ជួយដី​​កក្រើក​យ៉ាងណា តារា​សម្ដែង​វ័យ​៥២​ឆ្នាំ រួម​ទាំង​គូ​ដណ្ដឹងមិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ។

ក្រោយ​មក​គូ​ស្នេហ៍​ខាង​លើ​ បាន​រូតរះ​មក​ប្រលានយន្តហោះ Kathmandu តែ​ជើង​ហោះហើរ ត្រូវ​បាន​គេលុប​ចោល​ ដោយ​សារ​ប្រព័ន្ធ​ទំនាក់ទំនង​ មិន​ដំណើរ​ការ។ មិន​អាច​ទាក់ទង​ទៅ​ខាងក្រៅ​បាន ពួកគេ​មិន​អាច​ទៅ​ណា​បាន ក្រៅ​ពី​ប្រទេស​នេប៉ាល់​ទេ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង ​ពី​គេហទំព័រ Jaynestars។

យ៉ាងណាមិញ ប្រធាន​សមាគម​រថយន្ត​ហុងកុង បាន​និយាយ​​ថា “ឥលូវ​ពួកគេ​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ។ សំណាង​ល្អ​ពួកគេ អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​នៅ​ខាងក្រៅ។ Michelle និង​គូ​ដណ្ដឹង មាន​សុវត្ថិភាព​ទេនៅ​ពេល​នេះ”។ ​

​អំឡុង​​ពេល​កើត​​​គ្រោះ​រញ្ជួយ​ដី មាន​ទេសចរ​ប្រមាណ ៣០០ ០០០នាក់​នៅនេប៉ាល់ ហើយ​បច្ចុប្បន្ន​តំបន់​ភាគច្រើន ​ក្នុង​ប្រទេស​មួយ​​នេះ គឺ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ទេ។ បើ​យោង​តាម​ការ​ឱ្យ​ដឹង របស់​បណ្ដា​គេហទំព័រ​បរទេស ក្នុង​ពេល​ថ្មីៗ​នេះ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់​ បាន​កើន​ឡើង​ជាង​៤០០០នាក់​ហើយ៕


MichelleYeoh_Broken-Embraces-Premiere-2009-CFF_Vettri.Net-03

Michelle-Yeoh-michelle-yeoh-501741_376_490

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Jaynestars

No comments:

Post a Comment